មាឃបូជា ក៏ជាពិធីបុណ្យមួយយ៉ាងធំដែរ ដែលពុទ្ធសាសនិកនាំគ្នាប្រារព្ធធ្វើនៅថ្ងៃពេញបូណ៌មី ខែមាឃ។ គេកំណត់យកថ្ងៃ ពេញបូណ៌មី(១៥កើត) ខែមាឃព្រោះថ្ងៃខែនេះទាក់ទងទៅនឹង ពុទ្ធប្រវត្តិដូចពិសាខបូជាដែរ ។ គឺនៅថ្ងៃពេញបូណ៌មីខែមាឃក្នុងឆ្នាំដំបូងដែលព្រះពុទ្ធបានត្រាស់ ដឹង(ក្នុងជន្មាយុ៣៥វស្សា) មានមហាសន្និបាតមួយដែលមានព្រះអរហន្តចំនួន១២៥០អង្គ ។ នៅពេល ជួបជុំគ្នា ព្រះពុទ្ធទ្រង់សម្តែងឪវាទប្បាតិមោក្ខ ហើយទ្រង់តាំងសារីបុត្រជាបឋមសាវ័ក ព្រះមោគ្គលាន ជាទុតិយសាវ័ក ។
ក្នុងបច្ចិមវ័យ លុះព្រះជន្មគម្រប់ ៨០វស្សា មុនថ្ងៃបរិនិព្វាន ៣ខែ គឺថ្ងៃពេញបូណ៌មីខែមាឃ មានក្រុង មារមកនិមន្តព្រះពុទ្ធឲ្យចូល បរិនិព្វាន ព្រះអង្គទ្រង់ឆ្លើយប្រាប់មារថា ព្រះអង្គនឹងបរិនិព្វាននៅ៣ខែ ទៀត គឺដល់ថ្ងៃពេញបូណ៌មីខែពិសាខខាងមុខ។ នៅពេល ព្រះអង្គទ្រង់ដាក់ជន្មាយុសង្ខារនោះមាន ការកក្រើកញាប់ញ័រផែនដីយ៉ាងខ្លាំង ព្រមទាំងផ្គរលាន់កងរំពងពេញផ្ទៃមេឃ។ អាស្រ័យ ដោយថ្ងៃ ពេញបូណ៌មីខែមាឃជាថ្ងៃអស្ចារ្យពីរបែបនេះ(ប្រជុំអរហន្ត និងដាក់អាយុសង្ខារ) ជាពុទ្ធបរិស័ទនាំគ្នា រៀបចំគ្រឿងសក្ការ បូជាព្រះរតនត្រ័យ រំលឹកដល់ថ្ងៃខួបនោះជាប្រពៃណី។ នៅប្រទេសខ្មែរគេចាប់ ផ្តើមធ្វើបុណ្យមាឃបូជានៅឆ្នាំប្រហែលគ្នានឹងបុណ្យ ពិសាខបូជាដេរ។
ពិធីបុណ្យមាឃបូជា ប្រព្រឹត្តទៅនៅពេលយប់ ក្នុងវត្តអារាមនិមួយៗ។ តាមទំនៀម ពុទ្ធបរិស័ទត្រូវដើរ ប្រទក្សិណព្រះវិហារ៣ជុំ សិនមុននឹងចូល ។
គេយកទេយ្យវត្ថុរៀបដាក់នៅមុខព្រះពុទ្ធរូបរួច អុជទៀន ធូប។ លុះជួបជុំគ្នាហើយព្រះសង្ឃមួយអង្គដែលចាស់ វស្សាជាងគេសូត្រសិក្ខាបទ។ បន្ទាប់មក ព្រះសង្ឃពីរអង្គ ដែលគង់នៅមុខទេយ្យវត្ថុសូត្រសរសើរគុណព្រះពុទ្ធ(ពុទ្ធគុណ) លុះចប់បទខាង ដើម ព្រះសង្ឃមួយអង្គសម្តែងទេសនាអំពីជីវប្រវត្តិរបស់ព្រះពុទ្ធ។ ការសូត្រពុទ្ធគុណនិងការសម្តែង ទេសនាប្រព្រឹត្តឆ្លាស់គ្នា រហូតដល់អាធ្រាត្រ ជួនកាលរហូតដល់ភ្លឺ។ ពេលនោះគេប្រគេនយាគូ ដល់ព្រះសង្ឃដើម្បីបញ្ចប់ពិធីបុណ្យ ។

No comments:
Post a Comment